ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

DEPARTMENT OF MARKET DEVELOPMENT

Welcome to DEPARTMENT OF MARKET DEVELOPMENT

Mission / Vision

ក្រសួងពាណិជ្ជកម្ម

អគ្គនាយដ្ឋានជំរុញពាណិជ្ជកម្ម

នាយក​ដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ​ នៃ​អគ្គនាយ​ដ្ឋាន​ជំរុញ​ពាណិជ្ជ​កម្ម​ ក្រសួង​ពាណិជ្ជកម្ម​ មាន​ការិយាល័យ​ចំណុះ​ចំនួន​ ០៤ ដូច​ខាង​ក្រោម​៖

 • ការិយាល័យ​សហប្រតិបត្តិ​ការ​ដៃ​គូ​ពាណិជ្ជកម្ម​
 • ការិយាល័យ​យុទ្ធ​សាស្រ្ត​ជំរុញ​ទីផ្សារ​
 • ការិយាល័យ​ទំនាក់​ទំនង​តំណាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​
 • ការិយាល័យ​ផ្តល់​សេវា​ព័ត៌​មាន​ទីផ្សារ​ និង​ផ្សព្វផ្សាយ​។

បេសកកម្ម​៖

នាយក​ដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ​ មាន​មុខងារ​ និង​ភារកិច្ច​ដូច​តទៅ​៖

 • ជួយ​រក​ទីផ្សារ​ជូន​កសិករ និង​ពាណិជ្ជករ​
 • ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​ទីផ្សារ​
 • រៀប​ចំ​យុទ្ធ​សាស្រ្ត​ស្វែង​រក​ទីផ្សារ​ ស្រាវ​ជ្រាវវិភាគ​ និង​កសាង​គោលនយោបាយ​ទីផ្សារ​ និង​ជំរុញ​ការ​នាំ​ចេញ​
 • រៀប​ចំ​ និង​ទទួល​បេសកកម្ម​ពាណិជ្ជកម្ម​ក្នុង​ និង​ក្រៅ​ប្រទេស​ ក្នុង​បំណង​បង្កើត​នូវ​វេទិកា​ដៃ​គូ​ពាណិជ្ជកម្ម​  ឬជំនួប​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​ និង​ក្រៅ​ប្រទេស​ ដោ​យ​សហការ​ជាមួយ​អគ្គនាយ​កដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​
 • សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ជំរុញ​ពាណិជ្ជកម្ម​ និង​មជ្ឍមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​ ក្នុង​តំបន់​ និង​ពិភពលោក​ រួម​មាន​មជ្ឈម​ណ្ឌល​
 • ជំរុញ​ពាណិជ្ជកម្ម​ជំរុញ​ពាណិជ្ជកម្ម​អាស៊ាន-ជប៉ុន​ មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​អាស៊ាន​-ចិន​ មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​អាស៊ាន​-កូរ៉េ​ វេទិកា​ជំរុញ​ពាណិជ្ជ​កម្ម​អាស៊ី​
 • រៀប​ចំ​ និង​ចាត់​ចែង​សិក្ខាសាលា​ សន្និសីទ​ វេទិកាពាណិជ្ជកម្ម​ និង​កិច្ច​ការ​ប្រជុំ​ស្តីពី​កិច្ច​ការ​ជំរុញ​ពាណិជ្ជកម្ម​ សម្រាប់​បង្កើត​ឲ្យ​មាន​ដៃ​គូ​ពាណិជ្ជកម្ម​
 • សិក្សា​ស្រាវ​ជ្រាវ​លើ​ផលិត​ផល​ថ្មី​ៗ និង​ការ​អភិវឌ្ឍន៍​ផលិត​ផល​ ដែល​ជា​សក្តានុពល​ សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​នាំចេញ​ ដោយ​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​
 • ចូល​រួម​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​
 • ផ្តល់​សេវាពិគ្រោះ​យោបល់​ និង​ប្រឹក្សា​លើ​កិច្ច​ការ​ទីផ្សារ​ និង​ពាណិជ្ជកម្ម​
 • ផ្សព្វផ្សាយ​ និង​ទំនាក់​ទំនង​ជាមួយ​ទីផ្សារ​អន្តរជាតិ​
 • គ្រប់​គ្រង​មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​ និង​ក្រៅ​ប្រទេស​
 • ចង​ក្រង​ និង​ផ្សព្វ​ផ្សាយ​សៀភៅ​នីតិវិធីនាំចេញ​
 • បំពេញ​ភារកិច្ច​ផ្សេង​ៗទៀត​ ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់​ជូន​។

ចក្ខុ​វិស័យ​៖

នាយក​ដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ​មាន​ចក្ខុក​វិស័យ​ជារួម​ ​ដើម្បី​ស្វែង​រក​ទីផ្សារ​ជូន​កសិករ​ អាជីវក​ និង​ពាណិជ្ជករ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​​ រួម​ទាំង​សហការ​ដៃ​គូ​ពាណិជ្ជកម្មនៃ​​​មជ្ឈមណ្ឌលពាណិជ្ជកម្ម​​ ធ្វើការ​រៀប​ចំ​សិក្ខាសាលា​ សន្និសីទ​ វេទិកាកិច្ច​ជំនួប​ និង​កិច្ច​ប្រជុំ​នៃ​ការ​ជំរុញ​ពាណិជ្ជកម្ម​។ នាយក​ដ្ឋាន​ក៏​សហកាជាមួយ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ដើម្បី​សរុប​ និង​វិភាគ​របាយការណ៍​ពាណិជ្ជកម្ម​ ព្រម​ទាំង​ធ្វើការ​ស្រាវ​ជ្រាវ ផ្តល់​យោបល់​​ និង​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ដល់​​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

Department of Market Development