ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

Latest News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ
  • 07 Jan 2018 / 03:25 AM

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន កាលពីរសៀលថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ «កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។ ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មានអំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោកបានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។ ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជូនអនុសាសន៍ដល់ ឯកឧត្តមរដ្ឋមន្ត្រី លើកយកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិន ដែលនឹងអញ្ជើញអមដំណើរ ឯកឧត្តម លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ ២០១៦ ប្រទេសទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤,៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និងនាំចូល ៣,៩០០លានដុល្លារ។ ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនមានចំនួន ៥,០០០,១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គិសនី។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕  


View More >

Department

Department of Exhibition Affairs View More >
Department of Market Development View More >
Department of Trade Policy View More >
Overseas Commercial Representatives View More >

Announcement

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥”
  • 23 Mar 2018 / 03:30 AM

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ ឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តយូណាន់ នឹងរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ Dianchi ទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន។ ភាគីចិន បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ដោយផ្តល់កម្ពុជានូវការរៀបចំពន្លាជាតិ និងជួលស្តង់ឲ្យក្នុងតម្លៃ ៥០០០យ័ន ក្នុងមួយស្តង់។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូមអញ្ជើញពាណិជ្ជករ អាជីវករ ជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានបំណងចូលរួម “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ឬមានគម្រោងស្វែងរកដៃគូវិនិយោគ សូមមេត្តាទំនាក់ទំនងមក នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញបែបបទចុះឈ្មោះ ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយ នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទ័លេខ៖ ០៧៨ ៧៣៧ ៧៨៧ ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៦ ៣៣៣ ៩៣៣ ឬ ០៩៥ ៩២៩ ១៩២ ឬ ០១៧ ៥៥៩ ២៧៧ ។


View More >

Trade Information

View More >
View More >

Online Business Registration


MOC Facebook Page


Exchange Rate




Buy 0 US Dollar = 0 Riels

Gasoline Price


Station Super Gasoline Diesel
Caltex 3400R 3750R 3450R
LHR 3400R 3300R 2900R
LIM LONG 3300R 3200R 2600R
PTT 3900R 3750R 3450R
Sokimex 3950R 3750R 3450R
TELA 3900R 3750R 3450R
Test 1000 1000 1000
Total 3400R 3750R 3450R
Petroleum prices in Cambodia for December 29, 2017


Visitor Count


117

Partners and Suports